តួនាទី និងភារកិច្ច

អគ្គលេខាធិការដ្ឋានគណៈគ្រូពេទ្យកម្ពុជា មានតួនាទីជាសេនាធិការឲ្យគណៈគ្រូពេទ្យកម្ពុជា និងមាន​​ភារកិច្ច​ដូចខាងក្រោម៖

 • ចាត់ចែងដំណើរការប្រព្រឹត្តទៅរបស់គណៈគ្រូពេទ្យកម្ពុជា
 • រៀបចំផែនការប្រតិបត្តិ និង យុទ្ធសាស្រ្តរបស់គណៈគ្រូពេទ្យកម្ពុជា
 • រៀបចំរបាយការណ៍សកម្មភាព និង របាយការណ៍ហិរញ្ញវត្ថុរបស់គណៈ​គ្រូពេទ្យ​កម្ពុជា
 • ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលប្រធានគណៈគ្រូពេទ្យកម្ពុជាប្រគល់ជូន ។
រចនាសម្ព័ន្ធ និងការគ្រប់គ្រង

អគ្គលេខាធិការដ្ឋានគណៈគ្រូពេទ្យកម្ពុជា​ ដឹកនាំដោយអគ្គលេខាធិការមួយរូប អមដោយ​អគ្គលេខាការរង​មួយ​​រូប ហេរញ្ញឹកមួយរូប និងហេរញ្ញឹករងមួយរូប នៃការិយាល័យ ក្រុមប្រឹក្សាគណៈគ្រូពេទ្យ​ជាតិ​​កម្ពុជា។​​ អគ្គលេខាធិការដ្ឋានគណៈគ្រូពេទ្យកម្ពុជា មានរចនាសម្ព័ន្ធដូចខាងក្រោម៖

 • ផ្នែកចុះបញ្ជី
 • ផ្នែកបណ្តុះបណ្តាល
 • ផ្នែកនីតិកម្ម
 • ផ្នែករដ្ឋបាល
 • ផ្នែកគណនេយ្យ
អង្គការលេខរបស់អគ្គលេខាធិការដ្ឋានគណៈគ្រូពេទ្យកម្ពុជាមានកំណត់នៅក្នុងឧបសម្ព័ន្ធនៃបទបញ្ជាផ្ទៃក្នុងនេះ​។
ភារកិច្ចរបស់ផ្នែកនីមួយៗ
ផ្នែកចុះបញ្ជី មានភារកិច្ចដូចតទៅ៖
 • រៀបចំបង្កើតលក្ខណៈវិនិច្ឆ័យ និងបែបបទសម្រាប់ការចុះបញ្ជី
 • ផ្សព្វផ្សាយ ផ្តល់យោបល់​ ណែនាំនិង អភិបាល អំពីបែបបទនៃការចុះបញ្ជី ដល់ក្រុមប្រឹក្សា​គណៈគ្រូពេទ្យរាជធានី-ខេត្ត
 • ត្រួតពិនិត្យរាល់ការចុះបញ្ជី ដែលរាជធានី-ខេត្តនានាបានធ្វើ
 • ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។
ផ្នែកបណ្តុះបណ្តាល មានភារកិច្ចដូចតទៅ៖
 • ចូលរួមវាយតម្លៃគុណភាពបណ្តុះបណ្តាលវេជ្ជសាស្រ្ត
 • រៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ផ្តល់ពិន្ទុដល់ការអប់រំនិងបណ្តុះបណ្តាលបន្ត
 • ចូលរួមក្នុងការរៀបចំកម្មវិធីសិក្សារបស់គ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលវេជ្ជសាស្ត្រមូលដ្ឋាន
 • រៀបចំផែនការបណ្តុះបណ្តាលបន្តនានាតាមភូមិភាគ ដោយបំផុសការចូលរួម និងទទួល​ខុសត្រូវ​របស់សមាគមវិជ្ជាជីវៈ
 • ស្រង់ឯកសារដែលបានបង្រៀន និងបានបង្ហាញតាមវគ្គបណ្តុះបណ្តាលនានា ចុះផ្សាយតាម​គេហទំព័ររបស់គណៈគ្រូពេទ្យ
 • ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។
ផ្នែកនីតិកម្ម មានភារកិច្ចដូចតទៅ៖
 • ពិនិត្យភាពស្របច្បាប់នៃឯកសារ លិខិតបទដ្ឋាននានារបស់គណៈគ្រូពេទ្យកម្ពុជា
 • ផ្តល់យោបល់លើបញ្ញត្តិច្បាប់នានាដែលមានការពាក់ព័ន្ធជាមួយការប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត
 • ស្នើទៅអាជ្ញាធរពាក់ព័ន្ធពីតម្រូវការនៃការធ្វើវិសោធនកម្មបញ្ញត្តិច្បាប់នានា និង តម្រូវការ​នៃ​សេចក្តី​​ស្នើ​ច្បាប់ថ្មី​ដែល​ចាំ​បាច់​ក្នុង​ការ​គ្រប់​គ្រង​ការ​ប្រកប​វិជ្ជា​ជីវៈ​វេជ្ជ​សាស្ត្រ
 • ទំនាក់ទំនងជាមួយស្ថាប័នច្បាប់ក្នុងករណីចាំបាច់
 • ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។
ផ្នែករដ្ឋបាល​​មានភារកិច្ចដូចខាងក្រោម៖
 • ជាជំនួយការរបស់អគ្គលេខាធិការលើកិច្ចការរដ្ឋបាល
 • ទទួល និង​ បញ្ជូនលិខិតស្នាមនានាចូលមក និងចេញពីគណៈគ្រូពេទ្យកម្ពុជា
 • រក្សាទុកឯកសារ រដ្ឋបាល និង ច្បាប់នានា
 • រៀបចំឯកសារ សំភារៈ បរិក្ខារ និងពិធីការចាំបាច់សម្រាប់ការប្រជុំនានា​របស់​គណៈ​គ្រូពេទ្យកម្ពុជា ​ក៏ដូចជាការទទួលភ្ញៀវ ឬការរៀបចំពិធីនានា​ របស់គណៈ​គ្រូពេទ្យកម្ពុជា
 • កត់ត្រា និង រក្សាទុកនូវរាល់កំណត់ហេតុប្រជុំរបស់គណៈគ្រូពេទ្យកម្ពុជា
 • ចាត់ចែងគ្រប់គ្រងមធ្យោបាយធ្វើដំណើររបស់គណៈគ្រូពេទ្យកម្ពុជា
 • ចាត់ចែងគ្រប់គ្រងកិច្ចការសន្តិសុខ និង សុវត្ថិភាពនៃស្នាក់ការរបស់គណៈ​គ្រូពេទ្យកម្ពុជា
 • ចាត់ចែងគ្រប់គ្រងការថែទាំជួសជុលសម្ភារៈ បរិក្ខារ របស់គណៈគ្រូពេទ្យកម្ពុជា
 • រៀបចំរបាយការណ៍សកម្មភាព​ និង គ្រប់គ្រងប្រចាំឆ្នាំ
 • គ្រប់គ្រង រក្សា និង​ ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រូពេទ្យដែលបានចុះឈ្មោះនៅតាមរាជធានី-ខេត្ត
 • គ្រប់គ្រង និង​ធ្វើបច្ចុប្បន្នភាព គេហទំព័ររបស់គណៈគ្រូពេទ្យកម្ពុជា
 • ផ្សព្វផ្សាយពត៌មាន សេចក្តីប្រកាសនានារបស់គណៈគ្រូពេទ្យកម្ពុជា
 • ចាត់ចែងគ្រប់គ្រង ថែទាំជួសជុល ប្រព័ន្ធពត៌មានវិទ្យា របស់គណៈគ្រូពេទ្យកម្ពុជា
 • ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។
ផ្នែកគណនេយ្យមានភារកិច្ចដូចខាងក្រោម៖
 • ចាត់ចែងគ្រប់គ្រងចំណូល ចំណាយរបស់គណៈគ្រូពេទ្យកម្ពុជា
 • ចាត់ចែងគ្រប់គ្រងសាច់ប្រាក់
 • ចាត់ចែងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់គណៈគ្រូពេទ្យកម្ពុជា
 • រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
 • ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។